People's happiness depends on the actual situation of people, but for me, true happiness is understanding enough or satisfied with what you have. As the Buddha said, "There is no happiness equal to peace."
Showing posts with label Solutions. Show all posts
Showing posts with label Solutions. Show all posts
Tuesday, July 18, 2017
វិធីសាស្រ្ត បង្កើតអោយមនុស្សជាទីស្រលាញ់មានភាពរីករាយ
ការបង្កើតភាពរីករាយ ដល់នរណាម្នាក់ ពិសេសមនុស្សជាទីស្រលាញ់ កំពុងពិបាកចិត្ត ឬ កើតទុក្ខ ប្រែមកអោយគាត់ កាត់បន្ថយ អាចបំភ្លេចទុក្ខកង្វល់ បាន គឺជារឿងមួយដែល ល្អ ដូចបានធ្វើបុណ្យ យ៉ាងធំធេងបំផុត ។ ដូច្នោះខាងក្រោមនេះ ជាវិធីសាស្រ្ត ខ្លះៗ ដើម្បីជួយដល់អ្នកដទៃ ឬមិត្តភក្តិ មនុស្សជាទីស្រលាញ់ អាចបំភ្លេចក្តី កង្វល់នានា ។
1. ញញឹម ៖ ការញញឹម គឺជាកម្លាំងម្យ៉ាង ធ្វើអោយមនុស្សជុំវិញខ្លួន បាត់ការនឿយហត់ ក្តីទុក្ខមួយចំនួន។
2. ស្តាប់រឿងរ៉ាវ របស់គាត់ដោយ យកចិត្តទុកដាក់ ។
3. និយាយយ៉ាងណា កុំអោយគាត់មានអារម្មណ៍ឯកា ។
4. មើលទេសភាព៖ នាំគាត់ទៅមើលទេសភាព ស្អាតៗ ពណ៌បៃតង ឬផ្កា មានពណ៌ចម្រុះ ឬទៅក្បែរមាត់ទឹក មានខ្យល់បកតិចៗ។
5. ចំអិនអាហារ ឱ្យគាត់ញុំា ។
6. និយាយរឿង កំប្លែង ហើយសើច
7. សរសេរ អ្វីក្នុងចិត្ត ទៅកាន់មនុស្សជាទីស្រលាញ់
8. អោយគាត់អានសៀវភៅ ណាដែលចូលចិត្ត
9. និយាយ សរសើរ លើកកម្លាំងចិត្ត និងនិយាយអ្វីៗ ដែលគាត់បានធ្វើល្អៗ
10. ផ្តល់ការអោប ដោយភាពស្មោះត្រង់
11. និយាយដោយ ទឹកចិត្តស្មោះត្រង់ ថា ខ្ញុំ ចូលចិត្ត ឬស្រលាញ់ គាត់
12. ជួយគាត់ អោយមានភាពតស៊ូ និងខិតខំប្រឹងប្រែង ចំពោះឧបសគ្គ
13. យើងត្រូវគិតថា មានមោទនភាពចំពោះ គាត់
14. នាំគាត់ ធ្វើកិច្ចការអ្វីម្យ៉ាង ដាំផ្កា ដើមឈើ សំអាតផ្ទះ ។
Subscribe to:
Posts (Atom)
មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1
នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...
-
ឈ្មោះមនុស្សម្នាក់ៗ មិនត្រឹមតែសំគាល់ លើអត្តសញ្ញាណបុគ្គលប៉ុណ្ណោះទេ គឺថែមទាំងមានអត្តន័យ ទៅតាមពេលវេលាថ្ងៃកើត ។ ដូច្នោះប្រសិនបើ ចង់អោយឈ្មោះបុ...
-
គ្រួសារសំដៅ ប្តីប្រពន្ធកូន ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែពេលនេះយើងនិយាយតួអង្គពីរសំខាន់ គឺប្តីប្រពន្ធ ព្រោះអ្នកទាំងពីរនេះ ប្រៀបដូចជា...
-
កោសិកាមេជីវិតឈ្មោលអាច (X ឬ Y) ។ ប៉ុន្តែក្រឡាស៊ុតគឺ (X) ជានិច្ច។ ប្រសិនបើក្រឡាស៊ុត (X) ត្រូវបំពេញដោយកោសិកាមេជីវិតញី (X-sperm) ទារកនឹងក្លា...