Thursday, July 20, 2017

ប្រសិនបើអាចកាត់បន្ថយផឹកស្រាកាន់តែតិច កាន់តែប្រសើរ



យោងតាមការសិក្សារបស់អង្គការ មូលនិធិអាស៊ី ការទទួលទាន និងផលិតគ្រឿងស្រវឹង ក្នុងប្រទេសកម្ពុជា កំពុងមាននិន្នាការកើនឡើង គួរឲ្យព្រួយបារម្ភ។ ជាក់ស្តែងរបាយការណ៍បានបង្ហាញថាក្នុងចន្លោះឆ្នាំ ២០០៣ ដល់ ២០០៥ ពលរដ្ឋកម្ពុជា អាយុ ចាប់ពី១៥ឆ្នាំឡើងទៅ បានទទួលបានគ្រឿងស្រវឹងជាមធ្យម ៤,៦លីត្រ ក្នុងមួយឆ្នាំ ហើយបាន ទទួលរហូតដល់ ៥,៥លីត្រ ក្នុងមួយឆ្នាំ ២០១០ (របាយការណ៍ WHO ឆ្នាំ ២០១៤) និង ៦,១ លីត្រ ក្នុងឆ្នាំ២០១៤ (របាយការណ៍ IOGT-NTO ឆ្នាំ ២០១៤) ។
ទន្ទឹមនឹងនេះ ដោយយោងតាមតម្រូវការ ការផលិតគ្រឿងស្រវឹងជាលក្ខណៈពាណិជ្ជកម្ម និងការផលិតស្រាបៀ ឬស្រាសតាមផ្ទះក៏កំពុងកើនឡើងផងដែរ ។

ការប្រើប្រាស់គ្រឿងស្រវឹង ពិសេសការសេពច្រើនហួស ប្រមាណ អាចនឹងបង្កបញ្ហាច្រើនដល់សង្គមដូចជា៖
គ្រោះថ្នាក់ចរាចរណ៍៖ នៅពេលអ្នកស្ថិតនៅក្នុងស្ថាន ភាពស្រវឹង ហើយបើកបរ នោះនឹងអាចមាន គ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយរងរបួស ពិការរភាព ឬអាចបាត់បង់ជីវិត ខ្លួនឯង និងអ្នកដទៃ ។ លើសពីនេះគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិខាតបង់ពេលវេលា បាត់បង់ធនធានមនុស្ស និងថវិការ ។

ការបង្កទំនាស់ក្នុងសង្គម៖ ការរំខាន ការឈ្លោះប្រកែកគ្នា ការជេរប្រមាថគ្នា ការវាយតប់ ការប្រើអំពើហិង្សា ឬកាប់សម្លាប់ជាដើម ។
ការរំលោភសេពសន្ថវៈ
គ្រួសារ ៖ ការបង្កអំពើហិង្សាក្នុងគ្រួសារ និងលើដៃគូស្និទ្ធិស្នាល
ការខាតបង់ថវិកា
ការខាតបង់ទ្រព្យសម្បត្តិ
ការខាតបង់ពេលវេលាសម្រាមរកប្រាក់ចំនូល
បាត់បង់ធនធានមនុស្ស ក្នុងគ្រួសារ

ការផ្តល់នូវគំរូមិនល្អដល់កូន ឬអ្នកជំនាន់ក្រោយ
កូនៗមិនមានស្មារតីល្អ ឬរីករាយ ក្នុងការទៅសាលា ឬមានទំនាក់ទំនងជាមួយសង្គម
បាត់បង់កេរ្តិ៍ឈ្មោះ ឬមានការរើសអើងពីសហគមន៍
ប៉ះពាល់សុខភាព៖ ការប្រើប្រាស់គ្រឿងស្រវឹង ផ្តល់នូវផលប៉ះពាល់ អវិជ្ជមាន ដល់អ្នក
ប្រើប្រាស់ទាំងរយៈពេលខ្លី និងវែង ៖
- រយៈពេលខ្លី៖ ក្អួត រាគ ឈឺពោះ វិលមុខ ឈឺក្បាល មានភាពមិនប្រក្រតីក្នុងខ្លួន បាត់បង់សតិស្មារតី និយាយមិនច្បាស់ និយាយខុស ពិបាកដកដង្ហើម បាត់បង់ការចង់ចាំ ដើរទ្រេតទ្រោត ឬដួល សន្លប់ ឬស្លាប់ជាដើម ។

- រយៈពេលវែង ៖ អាចបង្កឲ្យមានជំងឺលើសឈាម ខូចមុខងារថ្លើម ខូចមុខងារតម្រងនោម ដំបៅក្រពះ ចិត្តវិកល មហារីក ខ្សោយសមត្ថភាពផ្លូវភេទ ខ្សោយសមត្ថភាពបន្តពូជ និងជំងឺរុំារ៉ៃជាច្រើនទៀត

ប្រភព៖ ឯកសារបច្ចេកទេសស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង សម្រាប់រដ្ឋបាលឃុំសង្កាត់

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...