Friday, July 14, 2017

ម្ចាស់សៃឡូ ព្រម​ទិញកសិកផល ក្នុងតម្លៃ ៣.៤ បាត បន្ទាប់ពីកសិករបិទផ្លូវតវ៉ា


 រូបកោះសន្តិភាព

ម្ចាស់សៃឡូ ព្រមទទួលទិញកសិផល ប្រមាណ ៣.៤ បាត់ បន្ទាប់ពីរកសិកធ្វើការបិទផ្លូវ នៅស្រុកកំរៀង កាលពីថ្ងៃទី ១៣  កក្កដា ដោយតម្លៃពោតថោក និងលក់មិនចេញ ។ ក្រោយមកអភិបាលភិបាលខេត្តបាត់ដំបង កោះប្រជុំជាបន្ទាន់ ជាមួយ ស្រុកទាំង១៤ និងម្ចាស់សៃឡូ ដើម្បីរកច្រកចេញ តម្លៃទីផ្សារកសិផលរបស់កសិករ នៅថ្ងៃទី ១៤ កក្កដា នៅសាលាខេត្តបាត់ដំបង ។

យោងតាម Page facebook រដ្ឋបាលសាលាខេត្តបាត់ដំបង អោយដឹងពីលទ្ធផលក្នុងកិច្ចប្រជុំនោះថាម្ចាស់សៃឡូ យល់ព្រមទទួលទិញពោតពីកសិករក្នុងតម្លៃ ៣.៤ បាតសម្រាប់ពោតស្ងួតដែលមានសំណើមក្រោម ៣០ ។
បន្ទាប់ពី ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិភាក្សាជាមួយរដ្ឋបាលក្រុង ស្រុក និងម្ចាស់សៃឡូ ដែលប្រមូលទិញកសិផលនៅក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើតម្លៃទីផ្សារកសិផល ពោតក្រហម ជូនដល់ប្រជាកសិករ ។

លើសពីនេះម្ចាស់សៃឡូបង្ហាញពីមូលហេតុដែលពួកគេ មិនបានទិញពោតពីកសិករ ឬទិញក្នុងតម្លៃថោក ដោយសារ បញ្ហាសំខាន់ដែលខាងអាជីវករម្ចាស់សៃឡូលើកឡើងគឺបញ្ហាខ្វះឡសម្ងួតពោត បើសិនជាពោតស្ងួតគឺមានតម្លៃ និងមានទីផ្សារ និងមួយទៀតគឺដោយសារតែការនាំចេញទៅថៃ មានច្រើនធ្វើឲ្យចាល់ ព្រោះការលក់ចេញរបស់ពួកគាត់គឺថៃជាអ្នកទិញ  ហើយបញ្ហាមួយទៀតដែលកសិករលក់បានតម្លៃទាប គឺមកពីកសិករឆាប់ធ្វើការប្រមូលផល មានន័យថាប្រមូលផលពោតមិនទាន់គ្រប់អាយុនៃការប្រមូលផល និងមានភ្លៀងច្រើនធ្វើឲ្យគុណភាពពោតមិនសូវបានផលល្អ ។


 ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានទទួលយកសំណូមពរមួយចំនួនរបស់អាជីវករ ដែលជាម្ចាស់សៃឡូ ទាក់ទងរឿងឡសម្ងួត និងរឿងសុំពន្យាសេអូរ គឺសុំឲ្យសហការជាមួយលោកឧកញ៉ា ភូ ពុយ ចំណែករឿងការនាំចេញនៅមាត់ច្រក និងទំនាក់ទំនងជាមួយភាគីថៃ ខេត្តនឹងធ្វើប្រជុំ នឹងសុំគោលការណ៍ទៅក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ ។


សូមបញ្ចាក់ថា ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង  បានកោះហៅប្រជុំបន្ទាន់ថ្ងៃទី១៤ កក្កដា នេះ ដើម្បីរកដំណោះស្រាយទីផ្សារកសិផល ដែលជាការឆ្លើយតបទៅតាមសំណូមពររបស់កសិករ ដែលបានធ្ចើបាតុកម្មតវ៉ាបិទផ្លូវកាលពីរសៀលថ្ងៃទី១៣ កក្កដា ស្ថិតត្រង់ចំណុចឃុំតាក្រី ស្រុកកំរៀង ។
អ្នកដែលត្រូវចូលរួមប្រជុំ អភិបាលគ្រប់ស្រុក និងឈ្មួញកណ្ដាល ឬថៅកែទិញ,លក់កសិផលធំៗ នៅក្នុងខេត្តបាត់ដំបង។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...