Thursday, July 27, 2017

ក្រុមចោរប្លន់ប្រុសស្រី៥នាក់ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារជាង១០០ឆ្នាំ ក្នុងម្នាក់ៗ​




យោងតាមផេក  Phnom Penh Gendarmerie បង្ហាញថា នៅរសៀលថ្ងៃទី២៥ ខែកក្កដា
ឆ្នាំ២០១៧ ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស
ក្រុមចោរប្លន់ប្រុសស្រីចំនួន០៥នាក់ ឲ្យជាប់ពន្ធនាគារ រហូតដល់លើសពី ១០០ឆ្នាំ ក្នុងម្នាក់ៗ ។

ជនជាប់ចោទទាំងនោះមានប្រុស៣នាក់ និងស្រី២នាក់ ៖
ទី១៖ ឈ្មោះ សេត ម៉ាត់រ៉ូហ្សេត ភេទប្រុស អាយុ២២ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១២៨ឆ្នាំ
ទី២៖ ឈ្មោះ ប៉ែន ចំណាប់ ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១២០ឆ្នាំ
ទី៣៖ ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១២០ឆ្នាំ
ទី៤៖ ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២២ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន ១០៩ឆ្នាំ
និងទី៥៖ ឈ្មោះ ញ៉ែម កន្និដ្ឋា ភេទស្រី អាយុ២០ឆ្នាំ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចំនួន១០៩ឆ្នាំ

                            Video
ពួកគេម្នាក់ៗត្រូវបានចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស

ប្រព្រឹត្តហិង្សាបណ្តាលឲ្យមរណភាពជនរងគ្រោះ កាន់កាប់អាវុធដោយខុសច្បាប់ និងពីបទមិនរាងចាល។


គួររំលឹកដែរថា ក្នុងចំណោមជនជាប់ចោទទាំង៥នាក់នេះ

គឺមាន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានភ្លាមៗ តាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ

២០១៥ ខណៈដែលពួកគេទើបតែបានធ្វើសកម្មភាពប្លន់យ៉ាងសាហាវយកម៉ូតូ សេ១២៥ សេរីឆ្នាំ២០១៥

មួយគ្រឿង នាព្រឹកព្រលឹម ម៉ោង៥និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៨

សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាលជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែង

ហើយយកម៉ូតូគេចខ្លួនបាត់ ប្រហែល២ម៉ោង ក៏ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ

ដែលដឹកនាំបញ្ជាផ្ទាល់ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង

កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ

ធ្វើការស្រាវជ្រាវតាម ចាប់ខ្លួនជនល្មើស ជាដំបូងបាន២នាក់ឈ្មោះរូហ្សេត និងឈ្មោះចំណាប់

ព្រមទាំងដកហូតម៉ូតូ របស់ជនរងគ្រោះដែលស្លាប់ ទៅហើយនោះ បានមកវិញ។ ​


រយៈពេលប្រហែល4ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់មុខសញ្ញា

ឈានទៅព័ទ្ធចាប់បក្សពួកជនល្មើស ផ្សេងទៀត នៅចំណុចផ្លូវចូលភ្នំប្រសិទ្ធ ស្ថិតក្នុងខណ្ឌព្រែកព្នៅ

ហើយនៅពេលនោះ ជនល្មើសបាន បាញ់មកលើសមត្ថកិច្ច ដើម្បីរំដោះខ្លួន បណ្តាលឲ្យមានការផ្ទុះអាវុធ

តបតគ្នាទៅវិញទៅមក ធ្វើឲ្យជនល្មើស ២នាក់ស្លាប់នៅនឹងកន្លែងឈ្មោះ ម៉ី និងឈ្មោះ លីម

ហើយឃាត់ខ្លួនបាន២នាក់ទៀត ជាកំណាន់ចិត្ត របស់ជនល្មើសដែលស្លាប់។ ចំណែកម្នាក់ទៀតឈ្មោះ អ៊ឹម

សុភ័ក្រ ត្រូវបានចាប់ខ្លួនមួយខែក្រោយការកើតហេតុ។

ជាក់ស្តែងតាមចម្លើយសារភាព ករណីប្លន់ដែល ពួកវាចាំបានច្បាស់គឺមាន៖
1- បានបាញ់សម្លាប់បុរសម្នាក់ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ

នៅចំណុចខផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក នាព្រឹកព្រលឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥
2- បានបាញ់សម្លាប់ជនរងគ្រោះប្លន់ យកបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ

សេរីឆ្នាំ២០០៦ នៅចំណុចខាងក្រោយអតីអធិការដ្ឋាននគរបាលខណ្ឌទួលគោក វេលាទៀបភ្លឺ ថ្ងៃទី០៩

ខែធ្នូ ឆ្នាំ២០១៥

3- បានបាញ់ម្ចាស់ម៉ូតូ ឲ្យស្លាប់ម្នាក់ របួសម្នាក់ ប្លន់ម៉ូតូ១គ្រឿងម៉ាកស្កូបពី តែមិនបានសម្រេច

នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥
4- បានបាញ់១គ្រាប់លើជនរងគ្រោះម្នាក់ មិនដឹងថាស្លាប់ឬរស់ ប្លន់យកបានម៉ូតូម៉ាក MSX ពណ៌ស

១គ្រឿង នៅចំណុច ក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ វេលាម៉ោង ប្រហែល 1រំលងអាធ្រាត

ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

5- បានបាញ់ជនរងគ្រោះម្នាក់បាក់ជើង ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥

សេរីឆ្នាំ២០១៤ នៅចំណុច ស្ពានឧកញ៉ា លី យ៉ុងផាត់ ត្រើយខាងលិច ក្នុងខែតុលា ឆ្នាំ២០១៥
6- បានយកកាំភ្លើងខ្លីវាយជនរងគ្រោះ២នាក់ ប្លន់យកបានម៉ូតូ១គ្រឿង ម៉ាកហុងឌ្រីម សេ១២៥

សេរីឆ្នាំ២០១៥ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ម៉ោងប្រហែល១និង២០នាទីរំលងអាធ្រាត

មិនចាំថ្ងៃខែ។

7- បានដេញវាយជនរងគ្រោះនឹងកាំភ្លើងខ្លី ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥

តែមិនបានសម្រេច នៅចំណុចមុខទីស្តីការគណរដ្ឋមន្ត្រី ក្នុងខែសីហា ឆ្នាំ2015 មិនចាំថ្ងៃទី
8- បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ បាន១គ្រឿង ម៉ាក MSX នៅចំណុចស្តុប អំបាសាឌ័រ

មិនចាំពេលវេលា
9- បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបាន១គ្រឿង ម៉ាក MSX នៅចំណុចមុខធនាគារកាណាឌីយ៉ា

ផ្លូវលេខ118 ខណ្ឌដូនពេញ មិនចាំពេលវេលា

ចំណែកស្ត្រី២នាក់ ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និង ឈ្មោះ ពេជ្រ សូណែត បានសារភាពថា ពួកគេ

បានចូលរួម ក្នុងសកម្មភាពប្លន់ជាមួយក្រុមប្រុសស្នេហ៍ខ្លួនដែរ ដោយជិះទៅជាមួយគ្នា

ដើម្បីបំភ័ន្តភ្នែកជនរងគ្រោះកុំឲ្យចាប់អារម្មណ៍ នៅពេលប្លន់បានសម្រេច ស្រី្តទាំង២នាក់នេះ ចាំបិទគូថ

តាមមើលពីក្រោយ ក្រែងលោមានសមត្ថកិច្ចដេញតាម និង បន្លំខ្លួនចូលទៅកន្លែងកើតហេតុ ដើម្បីក្តាប់

សភាពការណ៍ព័ត៌មាន ថាតើសមត្ថកិច្ចក្តាប់មុខសញ្ញាបានឬអត់។

ចំណាត់ការរបស់តុលាការសម្រេចផ្តន្ទាទោសជនល្មើស

ក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគារលើសពី១០០ឆ្នាំនៅពេលនេះ ​ធ្វើឲ្យមហាជនពេញចិត្តខ្លាំងណាស់

ដោយសកម្មភាព​ របស់ក្រុមចោរទាំងនេះ ទោះស្លាប់ទៅហើយ ក៏នៅមិនទាន់រួចទោសដែរ។

Thursday, July 20, 2017

ប្រសិនបើអាចកាត់បន្ថយផឹកស្រាកាន់តែតិច កាន់តែប្រសើរ



យោងតាមការសិក្សារបស់អង្គការ មូលនិធិអាស៊ី ការទទួលទាន និងផលិតគ្រឿងស្រវឹង ក្នុងប្រទេសកម្ពុជា កំពុងមាននិន្នាការកើនឡើង គួរឲ្យព្រួយបារម្ភ។ ជាក់ស្តែងរបាយការណ៍បានបង្ហាញថាក្នុងចន្លោះឆ្នាំ ២០០៣ ដល់ ២០០៥ ពលរដ្ឋកម្ពុជា អាយុ ចាប់ពី១៥ឆ្នាំឡើងទៅ បានទទួលបានគ្រឿងស្រវឹងជាមធ្យម ៤,៦លីត្រ ក្នុងមួយឆ្នាំ ហើយបាន ទទួលរហូតដល់ ៥,៥លីត្រ ក្នុងមួយឆ្នាំ ២០១០ (របាយការណ៍ WHO ឆ្នាំ ២០១៤) និង ៦,១ លីត្រ ក្នុងឆ្នាំ២០១៤ (របាយការណ៍ IOGT-NTO ឆ្នាំ ២០១៤) ។
ទន្ទឹមនឹងនេះ ដោយយោងតាមតម្រូវការ ការផលិតគ្រឿងស្រវឹងជាលក្ខណៈពាណិជ្ជកម្ម និងការផលិតស្រាបៀ ឬស្រាសតាមផ្ទះក៏កំពុងកើនឡើងផងដែរ ។

ការប្រើប្រាស់គ្រឿងស្រវឹង ពិសេសការសេពច្រើនហួស ប្រមាណ អាចនឹងបង្កបញ្ហាច្រើនដល់សង្គមដូចជា៖
គ្រោះថ្នាក់ចរាចរណ៍៖ នៅពេលអ្នកស្ថិតនៅក្នុងស្ថាន ភាពស្រវឹង ហើយបើកបរ នោះនឹងអាចមាន គ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយរងរបួស ពិការរភាព ឬអាចបាត់បង់ជីវិត ខ្លួនឯង និងអ្នកដទៃ ។ លើសពីនេះគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិខាតបង់ពេលវេលា បាត់បង់ធនធានមនុស្ស និងថវិការ ។

ការបង្កទំនាស់ក្នុងសង្គម៖ ការរំខាន ការឈ្លោះប្រកែកគ្នា ការជេរប្រមាថគ្នា ការវាយតប់ ការប្រើអំពើហិង្សា ឬកាប់សម្លាប់ជាដើម ។
ការរំលោភសេពសន្ថវៈ
គ្រួសារ ៖ ការបង្កអំពើហិង្សាក្នុងគ្រួសារ និងលើដៃគូស្និទ្ធិស្នាល
ការខាតបង់ថវិកា
ការខាតបង់ទ្រព្យសម្បត្តិ
ការខាតបង់ពេលវេលាសម្រាមរកប្រាក់ចំនូល
បាត់បង់ធនធានមនុស្ស ក្នុងគ្រួសារ

ការផ្តល់នូវគំរូមិនល្អដល់កូន ឬអ្នកជំនាន់ក្រោយ
កូនៗមិនមានស្មារតីល្អ ឬរីករាយ ក្នុងការទៅសាលា ឬមានទំនាក់ទំនងជាមួយសង្គម
បាត់បង់កេរ្តិ៍ឈ្មោះ ឬមានការរើសអើងពីសហគមន៍
ប៉ះពាល់សុខភាព៖ ការប្រើប្រាស់គ្រឿងស្រវឹង ផ្តល់នូវផលប៉ះពាល់ អវិជ្ជមាន ដល់អ្នក
ប្រើប្រាស់ទាំងរយៈពេលខ្លី និងវែង ៖
- រយៈពេលខ្លី៖ ក្អួត រាគ ឈឺពោះ វិលមុខ ឈឺក្បាល មានភាពមិនប្រក្រតីក្នុងខ្លួន បាត់បង់សតិស្មារតី និយាយមិនច្បាស់ និយាយខុស ពិបាកដកដង្ហើម បាត់បង់ការចង់ចាំ ដើរទ្រេតទ្រោត ឬដួល សន្លប់ ឬស្លាប់ជាដើម ។

- រយៈពេលវែង ៖ អាចបង្កឲ្យមានជំងឺលើសឈាម ខូចមុខងារថ្លើម ខូចមុខងារតម្រងនោម ដំបៅក្រពះ ចិត្តវិកល មហារីក ខ្សោយសមត្ថភាពផ្លូវភេទ ខ្សោយសមត្ថភាពបន្តពូជ និងជំងឺរុំារ៉ៃជាច្រើនទៀត

ប្រភព៖ ឯកសារបច្ចេកទេសស្តីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង សម្រាប់រដ្ឋបាលឃុំសង្កាត់

Wednesday, July 19, 2017

ក្រសួងពាណិជ្ជកម្ម ដាក់ចេញវិធានការ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនកសិករ



រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្រេចដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីដោះស្រាយ បញ្ហាធ្លាក់តម្លៃពោតក្រហមរបស់ប្រជាកសិករខ្មែរ រហូតធ្វើឲ្យផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវ។

ក្រោយពីមានការត្អូញត្អែរ និងផ្ទុះការតវ៉ាពីប្រជាកសិករ លើការធ្លាក់តម្លៃពោតក្រហមពី ៤៤០រៀល មកត្រឹម ៣៦០រៀល នៅក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបងនោះ លោក ប៉ាន សូរស័ក្ដិ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយក្រុមហ៊ុនចំណីសត្វ CP និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៥០រូប ដើម្បីរកដំណោះស្រាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំនោះ បានលើកឡើងនូវបញ្ហាមួយចំនួនដែលនាំឲ្យពោតក្រហមនៅឆ្នាំនេះធ្លាក់ថ្លៃ។ បញ្ហាទាំងនោះរួមមាន៖ កត្តាអាកាសធាតុ ដោយឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករជួបការលំបាក ក្នុងការហាល និងសម្ងួតទិន្នផលពោត, កត្តាប្រាក់កម្ចី កសិករភាគច្រើន បានធ្វើការកាច់ពោតមុនពេលកំណត់ ដើម្បីលក់យកប្រាក់បង្វិលសងធនាគារ, កត្តាហេដ្ឋារចនាសម្ព័ន្ធ កង្វះខាតឡសម្ងួត ដើម្បីហាលទិន្នផលពោត និងឃ្លាំងស្តុក ដើម្បីរក្សាទុករយៈពេលយូរ, កត្តាកម្រៃក្រៅផ្លូវការ ដោយម្ចាស់សៃឡូដែលទិញពោត ពីកសិករត្រូវការបង់ចំណាយទៅលើសេវាមួយចំនួន ជូនមន្ត្រីពាក់ព័ន្ធនៅតាមមាត់ច្រកព្រំដែន និងកត្តាលើសបរិមាណ ដោយសារតែក្នុងប្រទេសថៃ ជារដូវប្រមូលទិន្នផលពោត ធ្វើឲ្យឡសម្ងូតភាគច្រើនពេញប្រៀបដោយកសិផលពោត ដូច្នេះពាណិជ្ជករថៃមិនអាចទញកសិផលពោតពីខ្មែរច្រើននោះទេ។

ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដាក់ចេញវិធានការរយៈពេលខ្លីចំនួន ៦ចំណុច ដើម្បីលើកស្ទួយតម្លៃពោតក្រហមជូនប្រជាកសិករ។ វិធានការទាំង ៦ចំណុចនោះ រួមមាន៖
១៖ ភ្នាក់ងារគយ និងកាំកុងត្រូល នឹងបញ្ឈប់ការយកកម្រៃលើការនាំចេញកសិផលពោត ចាប់ពីថ្ងៃនេះតទៅ។
២៖ ក្រសួងពាណិជ្ជកម្ម នឹងចងក្រងរបាយការណ៍ ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ធ្វើការកាត់បន្ថយការបង់ចំណាយក្រៅផ្លូវការឲ្យបាន ១០០%។
៣៖ ធនាគារអភិវឌ្ឍន៍ជនបទ នឹងបើកចំហរ ហើយត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួយម្ចាស់សៃឡូ ដែលត្រូវការខ្ចីប្រាក់ ដើម្បីទិញកសិផលពោត ឬ ធ្វើឡសម្ងួត និងពង្រីកឃ្លាំងស្តុកកសិផលជាដើម។ បច្ចុប្បន្នធនាគារមានគោលការណ៍ប្រើប្រាស់ឥណទានរបស់ខ្លួន ដែលមានទឹកប្រាក់សរុប ២៧លានដុល្លារអាមេរិក ជាមួយអត្រាការប្រាក់ពីចន្លោះ ៥% ទៅ ៧% ក្នុងមួយឆ្នាំ សម្រាប់ផ្តល់ជូនវិស័យឯកជន ជាមួយលក្ខខណ្ឌងាយៗ។
៤៖ ក្រុមហ៊ុនផលិតចំណីសត្វ CP នឹងប្រមូលទិញកសិផលពោត ទៅតាមស្ដង់ដាឲ្យបានល្អប្រសើរជាងមុន។
៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសិក្សាបន្ថែមលើលទ្ធភាពបន្ធូរបន្ថយពន្ធ លើប្រាក់ចំណេញ សម្រាប់ទំនិញប្រភេទកសិផល។
៦៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនិងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម នឹងធ្វើការសិក្សាបន្ថែមលើការអនុវត្តយន្តការកិច្ចសន្យាកសិកម្ម (Contract Farming) រវាងក្រុមហ៊ុនផលិតចំណីសត្វ និងកសិករដាំពោត ដើម្បីធានាបានស្ថេរភាពតម្លៃទីផ្សារក្នុងស្រុក និងការផ្គត់ផ្គង់។
សូមបញ្ជាក់ថាកាលពីប៉ុន្មានថ្លៃកន្លងទៅនេះមានការផ្ទុះតវ៉ារហូតបិទផ្លូវពីសំណាក់ប្រជាពលរដ្ឋ ខេត្តបាត់ដំបង ដើម្បីទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាធ្លាក់តម្លៃពោត៕

យោងតាម ពីគេហទំព័រ  freshnewsasia.com

Tuesday, July 18, 2017

មេរៀននៅសាលា និងមេរៀនជីវិត



នឹកឃើញកាលនៅក្មេង រៀន ថ្នាក់ បឋម គ្រូដាក់លំហាត់អោយធ្វើគឺគ្រាន់តែ ខិតខំធ្វើមិចអោយបានពន្ទុ ល្អ ។ ពេលឡើងដល់ថ្នាក់ អនុវិទ្យាល័យ លំហាត់ប្រចាំខែ និងឆមាស ពេលខ្លះត្រូវបង្ខំចិត្ត មើលមេរៀន និងដោះស្រាយ បើទោះក្នុងចិត្តកំពុងខ្ជិលក៏ដោយ ព្រោះខ្លាចធ្លាក់ ។

បន្ទាប់មក ដល់វិទ្យាល័យ ក៏ដូចគ្នា ទោះបីពេលខ្លះគេចមិនចូលរៀន តែត្រូវដោះស្រាយលំហាត់ និង ត្រៀមការប្រលងបញ្ចប់ ខ្លាចធ្លាក់ខ្មាសគេ ។ ដល់សកលវិទ្យាល័យ លំហាត់ គ្រូដាក់អោយ សម្រាប់ដោះស្រាយ និងត្រៀម ប្រលងចេញ ឬ បញ្ចប់សារណាទៀត ។

នៅពេលចេញធ្វើការ និងមានគ្រួសារ បញ្ហាជាច្រើនបានកើតឡើងបន្តបន្ទាប់រហូត ក្នុងការងារ និង គ្រួសារ តម្រូវអោយយើងត្រូវដោះស្រាយ ។

 ដល់ពេលគិតត្រលប់ក្រោយ ទើបដឹងថា លំហាត់គ្រូដាក់អោយ តាំងពីរៀន នៅថ្នាក់ បឋម ដល់ សកលវិទ្យាល័យ មិនមែនសម្រាប់តែ យកពន្ទុ ដើម្បីជាប់នោះទេ គឺបង្រៀនអោយយើងចេះដោះស្រាយបញ្ហា តាំងពីក្មេងៗមកម្លេះ ព្រោះលំហាត់កាលនៅរៀន ។

ប្រៀបដូច បញ្ហាសម្រាប់ជីវិតមនុស្សគ្រប់គ្នាដែលជួបមិនអាចគេចផុត ហើយត្រូវដោះស្រាយដោយមិនអាចគេចវែស ប្រសិនបើគេចមិនប្រឈមមុខ ឬរកវិធីដោះស្រាយ នោះនឹងធ្លាក់ប្រលងមិនជាប់ ដូចកាលនៅរៀនចឹង ។

ជីវិតរស់នៅប្រចាំថ្ងៃវិញបើដោះស្រាយលំហាត់ជីវិតមិនចេញ អាចធ្វើអោយមនុស្សម្នាក់នោះ បាក់ទឹកចិត្ត បោះបង់ខ្លួនឯង បណ្តោយតាមព្រេងវាសនា ឬធ្ងន់ធ្ងូរអាចឈានដល់ការធ្វើអត្តឃាតខ្លួនឯង ។

ដូច្នោះមនុស្សគ្រប់រូបមិនត្រូវគេចវេសបញ្ហាឡើយ ត្រូវប្រឈមមុខ រកវិធីដោះស្រាយ ដូចកាលនៅរៀន ដែលយើងខំដោះស្រាយលំហាត់គ្រូដាក់អោយចឹងដែរ។ ទោះបីធ្វើលំហាត់ខុស ឬមិនទទួលបានពន្ទុល្អ តែយើងបានរកវិធីដោះស្រាយដែរ។

ក្បួនដាក់ឈ្មោះកូនចៅ តាមថ្ងៃកើត


​ឈ្មោះមនុស្សម្នាក់ៗ មិនត្រឹមតែសំគាល់ លើអត្តសញ្ញាណបុគ្គលប៉ុណ្ណោះទេ  គឺថែមទាំងមានអត្តន័យ ទៅតាមពេលវេលាថ្ងៃកើត ។ ដូច្នោះប្រសិនបើ ចង់អោយឈ្មោះបុត្រធីតា របស់លោកអ្នក មានអត្តន័យល្អ សម្រាប់ជាឧបនិស្ស័យ នៅពេលពួកគេធំឡើង ។

ថ្ងៃនេះយើងសូមនែនាំលោកអ្នក អំពីក្បួនដាក់ឈ្មោះកូនតាមថ្ងៃកើត ដែល


បានដកស្រង់ពីសៀភៅ«ពិធីរៀបអាពា៍ពិពាហ៍ខ្មែរ» ភាគ១ ។ យោងតាមសៀវភៅនេះ ក្បួនតាំងឈ្មោះមានច្រើនយ៉ាង ដូចជាទក្សាបករណ៍ លេខសាស្រ្ត អាយតនៈ ៦មហាភូត ជាដើម។  ក្បួនតាំងឈ្មោះនេះរៀបរៀងតាមក្បួនទក្សាបករណ៍ សម្រាប់ការប្រសូត ក្នុងថ្ងៃទាំង៧ ។

វិធីសាស្រ្ត បង្កើតអោយ​មនុស្សជាទីស្រលាញ់មានភាពរីករាយ



ការបង្កើតភាពរីករាយ ដល់នរណាម្នាក់ ពិសេសមនុស្សជាទីស្រលាញ់ កំពុងពិបាកចិត្ត ឬ កើតទុក្ខ ប្រែមកអោយគាត់ កាត់បន្ថយ អាចបំភ្លេចទុក្ខកង្វល់ បាន គឺជារឿងមួយដែល ល្អ ដូចបានធ្វើបុណ្យ យ៉ាងធំធេងបំផុត ។ ដូច្នោះខាងក្រោមនេះ ជាវិធីសាស្រ្ត ខ្លះៗ ដើម្បីជួយដល់អ្នកដទៃ ឬមិត្តភក្តិ មនុស្សជាទីស្រលាញ់ អាចបំភ្លេចក្តី កង្វល់នានា ។

 1. ញញឹម ៖ ការញញឹម គឺជាកម្លាំងម្យ៉ាង ធ្វើអោយមនុស្សជុំវិញខ្លួន បាត់ការនឿយហត់ ក្តីទុក្ខមួយចំនួន។
 2. ស្តាប់រឿងរ៉ាវ របស់គាត់ដោយ យកចិត្តទុកដាក់ ។
 3. និយាយយ៉ាងណា កុំអោយគាត់មានអារម្មណ៍ឯកា ។
 4. មើលទេសភាព៖ នាំគាត់ទៅមើលទេសភាព ស្អាតៗ ពណ៌បៃតង ឬផ្កា មានពណ៌ចម្រុះ ឬទៅក្បែរមាត់ទឹក មានខ្យល់បកតិចៗ។

5. ចំអិនអាហារ ឱ្យគាត់ញុំា ។
6. និយាយរឿង កំប្លែង ហើយសើច
 7. សរសេរ អ្វីក្នុងចិត្ត ទៅកាន់មនុស្សជាទីស្រលាញ់

 8. អោយគាត់អានសៀវភៅ ណាដែលចូលចិត្ត
 9. និយាយ សរសើរ លើកកម្លាំងចិត្ត និងនិយាយអ្វីៗ ដែលគាត់បានធ្វើល្អៗ
10. ផ្តល់ការអោប ដោយភាពស្មោះត្រង់
 11. និយាយដោយ ទឹកចិត្តស្មោះត្រង់ ថា ខ្ញុំ ចូលចិត្ត ឬស្រលាញ់ គាត់

12. ជួយគាត់ អោយមានភាពតស៊ូ និងខិតខំប្រឹងប្រែង ចំពោះឧបសគ្គ 
13. យើងត្រូវគិតថា មានមោទនភាពចំពោះ គាត់
14. នាំគាត់  ធ្វើកិច្ចការអ្វីម្យ៉ាង ដាំផ្កា ដើមឈើ សំអាតផ្ទះ ។

Friday, July 14, 2017

ម្ចាស់សៃឡូ ព្រម​ទិញកសិកផល ក្នុងតម្លៃ ៣.៤ បាត បន្ទាប់ពីកសិករបិទផ្លូវតវ៉ា


 រូបកោះសន្តិភាព

ម្ចាស់សៃឡូ ព្រមទទួលទិញកសិផល ប្រមាណ ៣.៤ បាត់ បន្ទាប់ពីរកសិកធ្វើការបិទផ្លូវ នៅស្រុកកំរៀង កាលពីថ្ងៃទី ១៣  កក្កដា ដោយតម្លៃពោតថោក និងលក់មិនចេញ ។ ក្រោយមកអភិបាលភិបាលខេត្តបាត់ដំបង កោះប្រជុំជាបន្ទាន់ ជាមួយ ស្រុកទាំង១៤ និងម្ចាស់សៃឡូ ដើម្បីរកច្រកចេញ តម្លៃទីផ្សារកសិផលរបស់កសិករ នៅថ្ងៃទី ១៤ កក្កដា នៅសាលាខេត្តបាត់ដំបង ។

យោងតាម Page facebook រដ្ឋបាលសាលាខេត្តបាត់ដំបង អោយដឹងពីលទ្ធផលក្នុងកិច្ចប្រជុំនោះថាម្ចាស់សៃឡូ យល់ព្រមទទួលទិញពោតពីកសិករក្នុងតម្លៃ ៣.៤ បាតសម្រាប់ពោតស្ងួតដែលមានសំណើមក្រោម ៣០ ។
បន្ទាប់ពី ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ពិភាក្សាជាមួយរដ្ឋបាលក្រុង ស្រុក និងម្ចាស់សៃឡូ ដែលប្រមូលទិញកសិផលនៅក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាលើតម្លៃទីផ្សារកសិផល ពោតក្រហម ជូនដល់ប្រជាកសិករ ។

លើសពីនេះម្ចាស់សៃឡូបង្ហាញពីមូលហេតុដែលពួកគេ មិនបានទិញពោតពីកសិករ ឬទិញក្នុងតម្លៃថោក ដោយសារ បញ្ហាសំខាន់ដែលខាងអាជីវករម្ចាស់សៃឡូលើកឡើងគឺបញ្ហាខ្វះឡសម្ងួតពោត បើសិនជាពោតស្ងួតគឺមានតម្លៃ និងមានទីផ្សារ និងមួយទៀតគឺដោយសារតែការនាំចេញទៅថៃ មានច្រើនធ្វើឲ្យចាល់ ព្រោះការលក់ចេញរបស់ពួកគាត់គឺថៃជាអ្នកទិញ  ហើយបញ្ហាមួយទៀតដែលកសិករលក់បានតម្លៃទាប គឺមកពីកសិករឆាប់ធ្វើការប្រមូលផល មានន័យថាប្រមូលផលពោតមិនទាន់គ្រប់អាយុនៃការប្រមូលផល និងមានភ្លៀងច្រើនធ្វើឲ្យគុណភាពពោតមិនសូវបានផលល្អ ។


 ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានទទួលយកសំណូមពរមួយចំនួនរបស់អាជីវករ ដែលជាម្ចាស់សៃឡូ ទាក់ទងរឿងឡសម្ងួត និងរឿងសុំពន្យាសេអូរ គឺសុំឲ្យសហការជាមួយលោកឧកញ៉ា ភូ ពុយ ចំណែករឿងការនាំចេញនៅមាត់ច្រក និងទំនាក់ទំនងជាមួយភាគីថៃ ខេត្តនឹងធ្វើប្រជុំ នឹងសុំគោលការណ៍ទៅក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ ។


សូមបញ្ចាក់ថា ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង  បានកោះហៅប្រជុំបន្ទាន់ថ្ងៃទី១៤ កក្កដា នេះ ដើម្បីរកដំណោះស្រាយទីផ្សារកសិផល ដែលជាការឆ្លើយតបទៅតាមសំណូមពររបស់កសិករ ដែលបានធ្ចើបាតុកម្មតវ៉ាបិទផ្លូវកាលពីរសៀលថ្ងៃទី១៣ កក្កដា ស្ថិតត្រង់ចំណុចឃុំតាក្រី ស្រុកកំរៀង ។
អ្នកដែលត្រូវចូលរួមប្រជុំ អភិបាលគ្រប់ស្រុក និងឈ្មួញកណ្ដាល ឬថៅកែទិញ,លក់កសិផលធំៗ នៅក្នុងខេត្តបាត់ដំបង។

Friday, July 7, 2017

ពាក្យសម្តី១៣ចំនុច នាំមកសេចក្តីសុខ


ប្រភពgoogle:រូបតំណាង















ពាក្យសម្តីគឺជាឱសថ ព្យាបាល បន្សាបកំហឹង  និងនាំមកសន្តិភាព ប៉ុន្តែពាក្យសម្តីក៏ជាអាវុធ  នាំមកនូវជំលោះ គ្រោះថ្នាក់  កើតសង្គ្រាម ។  ដូច្នោះ ធ្វើដូចម្តេច ដើម្បីអោយការនិយាយ ទទួលបានផលប្រយោជន៍ សេចក្តីសុខ ។
ខាងក្រោមនេះ ជាចំនុចៗ សម្រាប់អនុវត្តន៍៖


1. និយាយជាមួយម្តាយ ដោយក្តីស្រលាញ់

2. និយាយជាមួយឪពុក ដោយសេចក្តីគោរព

3. និយាយជាមួយភរិយា ដោយសេចក្តីស្មោះត្រង់

4. និយាយជាមួយបងប្អូនស្រី ដោយសេចក្តីស្រលាញ់

5. និយាយជាមួយកូន ដោយសេចក្តីអំណរ

6. និយាយបងប្អូនប្រុស ដោយសេចក្តីស្មោះអស់ពីចិត្ត

7. និយាយជាមួយសាច់ញាតិ ដោយសេចក្តីយល់ចិត្តថ្លើម

8. និយាយជាមួយ មិត្តភក្តិដោយសេចក្តីរីករាយ

9. និយាយជាមួយ មន្រ្តី ដោយសេចក្តីថ្លៃថ្នូរសុភាពរាបសា

10. និយាយជាមួយ អ្នកលក់ដូរ ដោយសេចក្តីម៉ត់ចត់

11. និយាយជាមួយ អតិថជនដោយសេចក្តីស្មោះត្រង់

12. និយាយជាមួយ បុគ្គលិក ដោយសេចក្តីគួរសម

13. និយាយជាមួយ អ្នកនយោបាយ ដោយសេចក្តីប្រុងប្រយ័ត្ន

Tuesday, July 4, 2017

សត្វស្លាបក្នុងតំបន់ព្រែកទាលរងការបាត់បង់

មន្រ្តី និងសហគមន៍ ឃុំកោះជីវាំង លើកឡើងថា ប្រភេទសត្វស្លាប ក្នុងតំបន់អភិរក្សព្រែកទាល រងការបាត់បង់ ដោយសារភ្លើងឆេះព្រៃ និងរាំងស្ងួតកាលពីឆ្នាំ ២០១៦កន្លងទៅ ។ ម្យ៉ាងទៀតតំបន់នោះគឺជាកន្លែង ទាក់ទាញភ្លៀវទេសចរ ដំណើរកំសាន្ត ទស្សនាពពួកសត្វផ្សេងៗ ផងដែរ ។

លោក ហ៊ុន រដ្ឋា ប្រធានគណៈកម្មកាសហគមន៍ឃុំកោះជីវាំង ប្រាប់ថាបច្ចុប្បន្ននេះ សត្វរស់នៅតំបន់ព្រែកទាល គឺមានការបាត់បង់ដោយសារ ភ្លើងឆេះព្រៃ  ភាពរាំងស្ងួត  កាលពីឆ្នាំមុន  ធ្វើអោយសត្វទាំងអស់ ផ្លាសទីទៅកន្លែងផ្សេងៗ ។

លោក បន្តថាក្នុងឆ្នាំភ្ងៀវទេសចរណ៍ ហាក់មិនសូវមាន ដោយធម្មជាតិនៅទីរងការបាត់ដំបង រយៈកាលកន្លងទៅ ។ម្យ៉ាងទៀត លោកថាដោយសារមានសម្លេងកាណូត ច្រើន ធ្វើអោយសត្វចាក់ចេញពីកន្លែងធ្លាប់រស់ផងដែរ ។

ចំណែក លោក គុយ អាន ជំទប់ទី១នៃ ឃុំកោះជីវាំងថ្លែងទទួលស្គាល់ថា សត្វស្លាប តំបន់ព្រែកទាលរងការបាត់បងមែន  ។តែក្រៅពីនេះ លោកថាការងារ នៅលើបរិស្ថានបរិស្ថាន ។ ម្យ៉ាងទៀតកន្លងទៅលោកថាឃុំធ្លាប់បានស្នើរអោយដាក់តំបន់នោះ ជាតំបន់អេកូទេសចរណ៍ សម្រាប់ឃុំដែរ ។

ទាក់ទងបញ្ហានេះ លោក ឡុង ខេង នាយកគ្រប់គ្រងតំបន់ស្នូលព្រែកទាល់ ទទួលស្គាល់ថាពិតជាមានករណីកើតឡើងមែន ដែលធ្វើអោយរងផលប៉ះពាល់ដល់សត្វស្លាប ។ តែលោកថាក្រុមអភិរក្សក៏បានយកចិត្តទុកដាក់ទប់ស្កាត់ ដើម្បីរក្សាពូជសត្វស្លាបកុំអោយបាត់បង់បន្តទៀត និង ទាក់ទាញទេសចរណ៍ផងដែរ។ ម្យ៉ាងទៀត លោកក៏សូមអោយមានការចូលរួមពីមន្រ្តីឃុំ និងសហគមន៍ផងដែរ ក្នុងការការពារកុំអោយបាត់បង់សត្វក្នុងតំបន់នោះ ។

ព្រែកទាល់ដែលជារមណីយដ្ឋានអេកូទេសចរណ៍ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលសត្វស្លាបកម្រនិងជិតផុតពូជមួយនៅអាស៊ី។សត្វស្លាបដែលជិតផុតពូជទាំងនោះរួមមាន ត្រដក់ធំ ពពូលទឹក ទង់ ត្រយ៉ង ស្មោញ និងរនាលពណ៌ជាដើម។
ទោះយ៉ាងណា លោក ហ៊ុន ដ្ឋារទ្ធ ប្រធានគណៈកម្មកាសហគមន៍ឃុំកោះជីវាំង សំនូមព័រ អោយមានការបង្កើតសហគមន៍ទេសចរណ៍ ដើម្បីប្រមូលចំណូល យកអភិវឌ្ឍន៍ ក្នុងឃុំ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០១ ដំបន់ស្នូលព្រែកទាល់ដែលមានទំហំប្រមាណ ២១ ៣៤២ ហិចតាត្រូវបានកំណត់ជាតំបន់អភិរក្សសត្វស្លាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០១៥តំបន់នេះក៏ ទទួលស្គាល់ថាជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិផងដែរ៕

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...