Wednesday, June 28, 2017

ធ្វើដូចម្តេច ទើបទទួលបានសុភមង្គលក្នុងគ្រួសារ

គ្រួសារសំដៅ ប្តីប្រពន្ធកូន ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែពេលនេះយើងនិយាយតួអង្គពីរសំខាន់ គឺប្តីប្រពន្ធ ព្រោះអ្នកទាំងពីរនេះ ប្រៀបដូចជា អ្នកដឹកនាំ និងកាន់ចង្កូតនាវាជីវិត លើមហាសមុទ្រ ដ៏ល្វឹងល្វើយ ។ តួអង្គពីរនេះ ជាអ្នកនាំមកនៅសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ។


គ្រួសារគ្រប់រូបគ្មាន អ្នកណាមួយ មិនចង់បានសុភមង្គល រស់នៅជួបជុំ សប្បាយរីករាយនោះឡើយ ។ តែយ៉ាងណា ក៏មានគ្រួសារខ្លះ មានសុភមង្គល  ក្នុងគ្រួសារ និងគ្រួសារខ្លះទៀត រស់នៅគ្មានសុភមង្គល រហូតដល់ ចែកផ្លូវគ្នាដើរ រៀងៗខ្លួនក៏មាន  ។

គ្រួសារសំដៅ ប្តីប្រពន្ធកូន ឬអ្នករស់នៅក្រោមដំបូលផ្ទះតែមួយ ប៉ុន្តែពេលនេះយើងនិយាយតួអង្គពីរសំខាន់ គឺប្តីប្រពន្ធ ព្រោះអ្នកទាំងពីរនេះ ប្រៀបដូចជា អ្នកដឹកនាំ និងកាន់ចង្កូតនាវាជីវិត លើមហាសមុទ្រ ដ៏ល្វឹងល្វើយ ។ តួអង្គពីរនេះ ជាអ្នកនាំមកនៅសេចក្តីសុខ សុភមង្គលក្នុងគ្រួសារ ។ គ្រួសារគ្រប់រូបគ្មាន អ្នកណាមួយ មិនចង់បានសុភមង្គល រស់នៅជួបជុំ សប្បាយរីករាយនោះឡើយ ។

តែយ៉ាងណា ក៏មានគ្រួសារខ្លះ មានសុភមង្គល  ក្នុងគ្រួសារ និងគ្រួសារខ្លះទៀត រស់នៅគ្មានសុភមង្គល រហូតដល់ ចែកផ្លូវគ្នាដើរ រៀងៗខ្លួនក៏មាន  ។ ដូច្នោះ ធ្វើយ៉ាងណា ដើម្បីអោយគ្រួសាររស់នៅប្រកបដោយសុភមង្គល? ជាទូទៅគេសង្កេតឃើញមានកត្តាមួយចំនួន ដែលនាំអោយមានសុភមង្គលគ្រួសារមានដូចជា៖

• ក្តីស្រលាញ់៖ ការស្រលាញ់ គ្នាទៅវិញទៅមក បង្កើតទៅជាមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ នៅពេលជួបឧបសគ្គមិនងាយប្រះឆាឡើយ ។

• ការអត់អោន ៖ ធម្មតាមនុស្ស តែងតែ មានកំហុស ដូច្នោះរវាងប្តីប្រពន្ធគួរប្រើបេះដូង អត់អោន អាធ្យាស្រ័យ ចំពោះរឿងតូច កុំធ្វើអោយទៅជារឿងធំ ត្រូវរកវិធីដោះស្រាយ ដោយសន្តិវិធី និងត្រូវមានគោលដៅរួម ហើយម្នាក់ថយមួយជំហ៊ាន កុំអោយចង់ឈ្នះរៀងៗខ្លួន ព្រោះអ្នកឈ្នះ និងចាញ់ គ្មានប្រយោជន៍ ដល់គ្រួសារឡើយ។

• ភាពស្មោះត្រង់ ៖ ត្រង់ចំនុចនេះ សំខាន់ណាស់  ស្មោះស្មគ្រ័ប្តីមួយប្រពន្ធមួយ  បង្កើតជាទំនុកចិត្តដ៏រឹងមាំរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតភាពស្មោះត្រង់នេះ មិនថាក្នុងសង្គមគ្រួសារ សូម្បីសង្គមខាងក្រៅ ក៏ត្រូវប្រកាន់យកដែរ ព្រោះនាំអោយមានទំនាក់ទំនងល្អ ជាមួយមនុស្សទូទៅ ។

• បង្កើតបរិយាកាសរីករាយ៖ ទោះបីមានភាពមមាញឹកនិងការងារប្រចាំថ្ងៃយ៉ាងណាក៏ដោយ ប្តីប្រពន្ធ ត្រូវចេះរកពេលវេលាជួបជុំគ្រួសារ ដើរកំសាន្តថ្ងៃអាទិត្យ ដើម្បីបង្កើតបរិយាកាសរីករាយ ជាមួយកូនចៅ ប្តីប្រពន្ធ តាមរមណីដ្ឋាននានា ។
• ចេះជួយការងារ៖ សង្គមយើងបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា កិច្ចការងារផ្ទះ ដាំបាយ បោកខោអាវ បោសជូនផ្ទះ និងការងារកំប៉ិកកំបុកផ្សេងៗទៀត ជាកិច្ចការងាររបស់ស្រ្តីជាប្រពន្ធ ចំណែកការងាររកលុយគឺជាបុរស ។ ដូច្នោះដើម្បីគ្រួសារមានសុភមង្គល រីករាយ ត្រូវលុបផ្នត់គំនិតនេះចោល  ត្រូវជួយគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ ប្តីមកពីធ្វើការងារ ឃើញកិច្ចការងារប្រពន្ធ ដាំស្លមិនទាន់រួច ក្នុងនាមជាប្តី ត្រូវចេះជួយ បេះបន្លែ មើលកូន ។
• មិនត្រូវធ្លាក់ខ្លួនក្នុងអំពើអបាយមុខ៖    ការប្រព្រិត្ត  ស្រី ស្រា ល្បែង ដែលនាំអោយមនុស្សបាត់បង់ សតិសម្បជញ្ញៈ នាំមកនូវក្តីវិនាស ។

• ស្វែងរកទ្រព្យសម្បត្តិ៖ ការខិតខំស្វែងរកលុយ ជាកាតព្វកិច្ចរបស់ មនុស្សគ្រប់រូប ពិសេសនៅពេលមានគ្រួសារ  ព្រោះលុយនាំអោយសេចក្តីសុខផ្លូវកាយ ព្យាបាលនៅពេលឈឺ  ការហូបប្រចាំថ្ងៃ ទិញសំភារៈ ផ្សេងៗ ផ្គត់ផ្គង់គ្រួសារ  ដើរកំសាន្ត រស់នៅមានផាសុខភាព អោយកូនរៀន  ធ្វើបុណ្យទាន ជាដើម។

សូមចាំថាគ្មានអ្នកណាម្នាក់រកសេចក្តីអោយអ្នកទេ ប្រសិនបើយើងមិនចាប់ផ្តើម ដោយខ្លួនឯងមុនដំបូងគេ ។ សុភមង្គលគ្រួសារ អាស្រ័យលើខ្លួនយើងតែប៉ុណ្ណោះ ។

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...