Wednesday, June 28, 2017

តិចអ្នករស់នៅ ក្រុងបាត់ដំបងយូរហើយ អត់ដឹងប្រវត្តិទីក្រុងនេះរាប់រយឆ្នាំមុន មានលក្ខណៈពិសេសអ្វីខ្លះ

ទីក្រុងបាត់ដំបង មានប្រវត្តិកកើតរយឆ្នាំមកហើយ ។ ទីក្រុងនេះមានដងស្ទឹងសង្កែ ពុះកាត់ ចំកណ្តាល មានដើមឈើ អមសង្ខាងស្ទឹង ក្នុងរដូវផ្ការើក គឺមានទេសភាព ស្រស់ត្រកាល អមដោយទឹកស្ទឹងហូររិញៗ នាំអោយមានភាពទាក់ទាញ ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកទស្សនា កំសាន្ត រាល់ថ្ងៃ ។

តើទីក្រុងមួយនេះ មានប្រវត្តិ យ៉ាងណាដូចម្តេច?


យោងតាមឯកសារ ទីក្រុងបេតិកភ័ណ្ឌ បង្ហាញពីប្រវត្តិទីក្រុងបាត់ដំបង មុនសម័យអាណានិគមន៍ បាត់ដំបងគ្រាន់តែទីប្រជុំជនតូចមួយលាត សន្ធឹងតាមបណ្តោយដងស្ទឹង ប៉ែកខាងលិច មានផ្លូវមួយខ្សែគត់ ស្របតាមមាត់ស្ទឹង និងមានប្រជាជនរស់នៅ ប្រហែល ២៥០០ នាក់ ។ គ្រួសារ ចៅ ហ៊្វាបែន បានគ្រប់គ្រងបាត់ដំបង ប្រាំមួយដំណរ ពីឆ្នាំ ១៧៩៥ ដល់ ១៩០៧ ។


បន្ទាប់ពីថៃប្រគល់បាត់ដំបង មកខ្មែរវិញ នៅឆ្នាំ ១៩០៧ បារាំងបានធ្វើការរៀបចំប្លង់អភិវឌ្ឍន៍ក្រុងដំបូង ដែលមានប្រព័ន្ធផ្លូវរាងជា ក្រលាចត្រង្គ ។ ផ្លូវសំខាន់បីត្រូវបានសាងសង់ ( ផ្លូវលេខ១ លេខ២ និងលេខ៣ ) នៅត្រើយខាងលិច និងខាងកើត ត្រូវបានតភ្ជាប់ដោយស្ពានពីរ (ស្ពានដែក និងស្ពានថ្មចាស់) ។

ផ្ទះល្វែង និងផ្សារណាត់ ដែលបានកសាងក្នុង ឆ្នាំ ១៩៣៦ ត្រូវបានសាងសង់ និងផ្លូវដែកត្រូវបានតភ្ជាប់ទៅភ្នំពេញ ។
បន្ទាប់ពីកម្ពុជាទទួលបានឯករាជពីបារាំង ១៩៥៣ ក្រុងបាត់ដំបងត្រូវបានពង្រីកប្រាំដងធំជាងមុន ហេដ្ឋារចនាសម្ព័ន្ធ និង សំណង់សាធារណៈសំខាន់ជាច្រើន ត្រូវបានសាងសង់ដូចជា សកលវិទ្យាល័យសារមន្ទីរ រោងចក្រ ព្រលានយន្តហោះ និងផ្លូវដែកត្រូវបានពង្រីកភ្ជាប់ទៅប៉ោយប៉ែត ។

@ ប្រវត្តិក្រុងបាត់ដំបង សង្ខេប

No comments:

Post a Comment

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...