Tuesday, January 12, 2021

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរនាក់ដែលមើលថែមាន់ក្មុងកសិដ្ឋានចិញ្ចឹមមាន់ដែលមានផ្ទុះជម្ងឺផ្តាសាយH5N1 នៅភូមព្រែកកញ្ច្រែងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងផ្ញើរទៅប៉ាស្ទ័រទីក្រុងភ្នំពេញ។ 

កម្មករ២នាក់ដែលជាអ្នកថែនិងប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉នបញ្ញាអាយុ២១ ឆ្នាំ និង ឈ្មោះខនជីវ័នអាយុ២៨ឆ្នាំ ។

លោកវេជ្ជបណ្ឌិតអ៊ុកវិទ្យាអនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានអោយដឹងថាសុខភាព  កម្មករទាំងពីរ នាក់នេះល្អធម្មតាទេពុំមានរោគសញ្ញាបង្ហាញគួរអត់សំគាល់នោះទេ។ 

របៀបឆ្លាក់ចម្លាក់លើថ្មភក់

 រូបចម្លាក់ថ្ម ឬចម្លាក់ក្បាច់ផ្ទាំងសិលា ដែលធ្វើពីថ្មភក់ កំពុងមានទីផ្សាខ្លាំង ដែលអតិថិជនភាគច្រើនជា ​ មន្ត្រី​ធំ​ៗ ឬអ្នកមាន​ទ្រព្យ​ច្រើន​នៅ​រាជធានី​ភ្នំពេញ ដែល​គេ​ទិញ​យក​ទៅ​ដាក់​តាំង​ក្នុង​បរិវេណ​ភូមិ​គ្រឹះ ឬដាក់​តាំងនៅ​តាម​ស្ថាប័នរដ្ឋ​នានា នេះបើតាមការអះអាងរបស់ជាងចម្លាក់ថ្មដ៏ល្បីម្នាក់នៅខេត្តបាត់ដំបង។

ក្នុង​វ័យ​៣៣​ឆ្នាំ លោក​សឿ​ម ប៊ុ​ន​ធន ដែលបានកាន់ដែកដាប់ឆ្លាក់ថ្មឬឆ្លាក់ក្បាច់រចនាលើផ្ទាំងសិលារយៈពេលជាង១០ឆ្នាំ ហើយនោះ បានអោយដឹងថាលោកនិងកូនជាង៣នាក់ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញតម្រូវការអតិថិជន ដែលមកកម្មង់ ។ លោកបញ្ជាក់ថារូបចម្លាក់ពីថ្មភក់  ដែលលោក

និងកូនជាងកំពុងឆ្លាក់  នេះគឺរចនាឡើងតាម ក្បាច់ខ្មែរបូរាណទាំងអស់ ពុំមានលាយឡំវប្បធម៌ប្រទេសជិតខាងនោះទេ ។

ការប្រមូលអាចម៍ប្រចៀវ របស់ពលរដ្ឋក្នុងល្អាងភ្នំសំពៅ

 

ភ្នំសំពៅមានល្អាងប្រចៀវ២កន្លែង ល្អាងមួយនៅខាងកើតភ្នំ និងល្អាងមួយទៀតនៅខាងលិចភ្នំ ល្អាងទាំងពីរនេះមានសត្វប្រចៀវប្រមាណពីរ១៥ ទៅ ២០ លានក្បាល ដែលរស់នៅទីនោះ វាបានបន្សល់អាចម៍ប្រចៀវ រាប់តោនក្នុងមួយឆ្នាំៗ ដែលអាចប្រមូលលក់និងសម្រាប់យកធ្វើជាជីធម្មជាតិសម្រាប់ដំណាំគ្រប់ប្រភេទ អោយលូតលាស់ល្អនិង បានជួយដល់សេដ្ឋកិច្ចគ្រួសារដល់អ្នកភូមិតំបន់នោះ នេះបើតាមមន្រ្តីសហគមនិងអាជ្ញាធរមូលដ្ឋាន។

Monday, January 11, 2021

តំបន់ទេសចរណ៍ធម្មជាតិភ្នំ៥៣ បង្កើនការចាប់អារម្ម៍ពី ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត

ភ្នំ៥៣ជាតំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់មួយកន្លែងទើបរៀបចំនាដើមឆ្នាំ២០២០នេះកំពង់បង្ហាញសម្រស់ធម្មជាតិបង្អួតភ្ញៀវទេសចរណ៍អោយមកកំសាន្តម្តងហើយម្តងទៀត ។

 

តំបន់ទេសចរណ៍មួយនេះ យើងអាចធ្វើដំណើរពីក្រុងបាត់ដំបងចេញតាមផ្លូវបវេលត្រង់ផ្លូវបំបែកថ្មគោលដែលមានចម្ងាយ​ប្រហែល ១៣២គ.ម ​ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រង់​ចំណុ​ច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ខាងឆ្វេង​ដៃ ចូលទៅ​ដល់ទី​តាំង​ភ្នំ៥៣ ត្រឹមតែ​ជាង​២​គីឡូម៉ែត្រ​ទៀតតែប៉ុណ្ណោះ នឹងទៅដល់ទីតាំងភ្នំ៥៣ ។

ប្រវត្តិស្ទឹងសង្កែ ខេត្តបាត់ដំបង

 ស្ទឹងសង្កែ មានទឹកហូរកាត់ទីប្រជុំជន ក្រុងបាត់ដំបង ដែលជាប្រភពទឹក ដ៏មានសារៈសំខាន់ សម្រាប់ ប្រើប្រាស់មនុស្សសត្វ និងស្រោចស្រពដំណាំ ស្រែចំការ តាំងពីយូរលុងណាស់មក ហើយ រហូត​មកដល់ពេលបច្ចុប្បន្ននេះ។

តើប្រភពទឹកស្ទឹងនេះ ផ្នែកខាងលើមកពីតំបន់ណាខ្លះ? ហើយមានប្រវត្តិយ៉ាងណាខ្លះ?

ទឹកស្ទឹងសង្កែ មានប្រភពនៅផ្នែកខាងលើ  ដែលមានភ្នំខ្ពស់ នៅតំបន់ប៉ៃលិន ដែលមានអូរតូចៗហូរ ចាក់មក ដូចជា អូរក្បាលក្របី អូរគគី ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹងកំពង់គល និងប្រភពផ្សេងៗទៀត ។

មូលហេតុអ្វីខ្លះ នាំឱ្យ សៀមត្រួតត្រា ខេត្តបាត់ដំបង ជាង ១០០ ឆ្នាំ

 យើងទាំងអស់គ្នា ធ្លាប់បាន ដឹង​ មកហើយ ខេត្តបាត់ដំបងកាលពីមុន មានផ្ទៃដីធំល្វឹងល្វើយ ស្ថិត នៅភាគ ខាងលិច ជាប់នឹងប្រទេស សៀម ឬថៃ នាពេលបច្ចុប្បន្ននេះ ។ ទឹកដីខេត្តបាត់ដំបង ត្រូវបានគ្រួសារ ចៅហ្វ៊ា បែន ​ត្រួតត្រា ចាប់ពីឆ្នាំ ១៧៩៥ ដល់ ១៩០៧ ស្ថិតនៅ ក្រោម បង្គាប់របស់ស្តេចសៀម  ​។

ដូច្នោះ ថ្ងៃនេះ យើងខ្ញុំសូម ធ្វើការចែករំលែក ចំណេះដឹង ប្រវត្តិសាស្រ្ត មួយនេះ ដើម្បីឱ្យ កូនខ្មែរបានដឹងថា តើកាលនោះ មានរឿងហេតុអ្វីកើតឡើង បានជាទឹកដីយើង ត្រូវបានសៀម គ្រប់គ្រង? តើព្រះហាក្សត្រខ្មែរកាលនោះ ក្សត្រអង្គណាខ្លះ ?តើគ្រួសារចៅហ៊្វាន បែន ជានរណា?  

រឿងរ៉ាវទាំងអស់នេះ ខ្ញុំបាទសូម ធ្វើការ បង្ហាញ ជូនលោកអ្នក ដោយដកស្រង់ចេញពី សៀវភៅ« បាត់ដំបង សម័យលោកម្ចាស់» ដូចតទៅ៖

មាន់រាប់ពាន់ក្បាលក្មុងកសិដ្ឋានមួយខេត្តបាត់ដំបង ​សង្ស័យមានផ្ទុះជម្ងឺផ្តាសាយH5N1 ​

 នាព្រឹកថ្ងៃទី១២មករានេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបងដឹកនាំដោយលោកវឿងប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានចុះមកយកសំណាកកម្មកររពីរន...